ឯកឧត្តម យ៉ង់ សែម អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការកិច្ចការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា (គណៈកម្មការទី១) បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន និងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី១ព្រឹទ្ធសភា ព្រមទាំងមន្ត្រីនៃការិយាល័យអមក្រុមភូមិភាគទី៨ ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍លទ្ធផលការងារចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ឃុំ នៃស្រុករតនមណ្ឌល ខេត្តបាត់ដំបងនាពេលកន្លងមក និងពិនិត្យគម្រោងថវិកាសម្រាប់គាំទ្រកិច្ចប្រជុំនៅតាមមូលដ្ឋាន ព្រមទាំងការត្រៀមគម្រោងចុះបេសកកម្មរបស់គណៈកម្មការនៅពេលខាងមុខ បញ្ហាផ្សេងៗមួយចំនួន នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ។
ប្រភព៖នាយកដ្ឋានព័ត៌មាន